តារាសម្ដែងនិយមលែងខ្លួនសិចស៊ីបញ្ចេញផ្នែកខាងលើ ដួង ម៉ានិច មួយរយៈនេះ នាងហាក់ត្រូវប៉ានទាំងផ្នែកសំអាងការ និង ថតខ្សែភាពយន្តផ្សេងៗ រហូតធ្វើឱ្យតារាសម្ដែងស្រីដួងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ពិសេសតាមរយៈមុខមាត់ ការតុបតែងខ្លួនឃ្យូតឃ្យូត និង ភាពក្រមិចក្រមើមរបស់នាងផ្ទាល់តែម្ដង ។
ទន្ទឹមនឹងប្រជាប្រិយភាពកាន់តែកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្ងាត់ៗស្រីស្រស់ ដួង ម៉ានិច ស្រាប់តែទិញរថយន្តស៊េរីទំនើបដ៏ថ្មីសន្លាងមួយគ្រឿងបង្អួតក្រសែភ្នែកមហាជន ព្រមទាំងបានពោលពាក្យមួយឃ្លាថា នេះជាអ្វីដែលនាងប្រាថ្នាថែមទៀតផង កុំឱ្យគេនិយាយថា មិនបានស្គាល់រសជាតិរថយន្តទំនើបនឹងគេ ។
ប្រហែលជា ៣ ម៉ោងមុននេះ នៅលើទំព័រហ្វេសប៊ុកផេករបស់តារាសម្ដែងរាងតូចច្រឡឹង ដួង ម៉ានិច បានបង្ហោះរូបថតរថយន្តទើបនឹងទិញតម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួន ព្រមជាមួយសារមួយឃ្លាថា «ផុស តាមគេ តាមឯងដែលមើល៎ នេះជាអ្វីដែលអូនប្រាថ្នា ហាសហា កុំឱ្យគេថាមិនស្គាល់» ។
តាមការឆ្លើយតបមតិយោបល់របស់អ្នកគាំទ្របានឱ្យដឹងថា ដួង ម៉ានិច ទិញរថយន្តស៊េរីទំនើបនេះ បន្ថែមពីលើរថយន្តចាស់របស់នាងដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ៕










អានអត្ថបទបន្ថែម៖ ឈីន រតនៈ ធ្វើខួបកំណើតជាមួយ Fan យ៉ាងសប្បាយរីករាយ

តាមរយៈរូបភាពជាច្រើនសន្លឹកដែល ឈីន រតនៈ បានបង្ហោះនេះបង្ហាញឱ្យឃើញថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានធ្វើខួបកំណើតជាមួយអ្នកគាំទ្ររបស់ខ្លួន ទោះបីជាមិនបានរៀបចំកម្មវិធីធំដុំដែលមានមិត្តភក្តិសិល្បៈចូលរួមក្តី ។
តាមពិតថ្ងៃទី ៩ ខែតុលា នេះត្រូវនឹងថ្ងៃកំណើតពិតប្រាកដរបស់តារាចម្រៀងស្រីកញ្ញា ឈីន រតនៈ ប៉ុន្តែនៅមុនថ្ងៃកំណើតរបស់នាងមកដល់នាងទទួលបានកាដូ និង នំខេកជាច្រើនពីមិត្តភក្តិក៏ដូចជាអ្នកគាំទ្រខ្លួន ជាក់ស្តែងកាលពីម្សិលមិញនេះ ឈីន រតនៈបានចំណាយពេលវេលាជាមួយអ្នកគាំទ្ររបស់ខ្លួនដើម្បីឆ្លងថ្ងៃកំណើតរួមគ្នា ។
ទោះបីជាស្ថិតក្នុងសំលៀកបំពាក់ធម្មតា រួមជាមួយកម្មវិធីដ៏សាមញ្ញក្តីតែ ឈីន រតនៈ ពិតជារីករាយខ្លាំងណាស់ដែលបានចំណាយពេលនៅក្បែរអ្នកគាំទ្ររបស់ខ្លួន នាងថែមទាំងទទួលបានកាដូជាច្រើនទៀតផង ។ ឈីន រតនៈ នៅតែត្រូវបានមិត្តភក្តិ Surprise ថ្ងៃកំណើតជាបន្តបន្ទាប់ រងចាំមើលថាតើថ្ងៃ ៩ ខែតុលា នេះ នាងនឹងទទួលបានកាដូ និង ការភ្ញាក់ផ្អើលអ្វីទៀត ?
ឈីន រតនៈ កាន់តែល្បីល្បាញខ្លាំងនៅក្នុងវិស័យចម្រៀង បទចម្រៀងនាងជាច្រើនកំពុងអង្រួនបេះដូងយុវវ័យ ជាពិសេសនាងកំពុងរវល់នៅក្នុងការចេញច្រៀងតាមខេត្តក្រុងនានា ៕











