ភ្នំពេញ៖ នាយ ចឺម ត្រូវបានមហាជនជាច្រើន ស្គាល់លោកតាំងពីនៅតូចៗម៉្លេះ ដោយកាលនោះលោកបានប្រឡូកចូលវិស័យកំប្លែង ជាមួយនឹងក្រុមកំប្លែង នាយពាក់មី និងចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗ រហូតដល់ធំពេញកម្លោះ លោកក៏បានផ្លាស់ប្តូរខ្លួន ចាប់អាជីពថ្មីមួយទៀត គឺក្លាយជាតារាចម្រៀងមួយដួងប្រចាំផលិតកម្ម សាន់ដេ ផងដែរ។
ជាការពិតណាស់ មិនត្រឹមតែបន្ថែមអាជីពថ្មីតែប៉ុណ្ណោះទេ ក្រឡេកមកសម្រស់របស់នាយចឺម ក៏ហាក់បីដូចជាសង្ហាជាងមុនផងដែរ ទាំងទម្រង់មុខ និងខ្ទង់ច្រមុះមើលទៅខ្ពស់ជាងកាលនៅពីក្មេង។
ទាក់ទងនឹងការប្រែប្រួលសម្រស់នេះ ក៏ស្រាប់តែមានបណ្តាអ្នកលេងហ្វេសប៊ុកមួយចំនួន បានយករូបថតរបស់នាយ ចឺម កាលពីនៅក្មេង យកមកប្រៀបធៀប នឹងរូបបច្ចុប្បន្ន ដោយពួកគេបានអះអាងថា តារាប្រុសរូបនេះ បានកែសម្ផស្ស ទៅលើទម្រង់មុខ និងលើកខ្ទង់ច្រមុះរបស់ខ្លួនឲ្យខ្ពស់ជាងមុន ពីព្រោះតាមរយៈរូបថតខាងក្រោមនេះ អ្នកគាំទ្រទាំងនោះយល់ថា មុខពីមុននិងបច្ចុប្បន្នរបស់ នាយ ចឺម ពិតជាខុសគ្នាខ្លាំងមែនទែន៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ? សូមបញ្ចេញមតិបន្តិចមក













អានអត្ថបទបន្ថែម៖ ចង់ដឹងទេថា ពេលទៅដល់ទឹកដីកូរ៉េភ្លាម នាយ ចឺម នឹកអ្នកណាគេ ?

តារាកំប្លែង និង ហក់ចូលផ្នែកចម្រៀង នាយ ចឺម មានឱកាសបានចេញទៅសម្ដែងនៅប្រទេសកូរ៉េខាងត្បូងជាមួយសិល្បករ-សិល្បការិនីល្បីៗជាច្រើនដួងទៀតនៅថ្ងៃទី ០៦ ខែ តុលា នេះ ដើម្បីស្វែងរកថវិកាជួយដល់កុមារកំព្រា និង មន្ទីរពេទ្យគន្ធបុប្ផា ។
ខណៈពេលដែលទៅដល់ទឹកដី កូរ៉េ មិនទាន់បានប៉ុន្មានផង តារាកំប្លែងវ័យក្មេងប្រចាំក្រុមនាយ ពែកមី រូបនេះ បានបង្ហោះសារបង្ហាញពីភាពសប្បាយរីករាយ ដែលបានចូលរួមកម្មវិធីសប្បុរសធម៌លើកនេះ តែយ៉ាងណា នាយ ចឺម បានត្អូញត្អែរថា នឹករឭកដល់អ្នកមានគុណរបស់ខ្លួនជាខ្លាំង នៅពេលនាយឃា្លតឆ្ងាយបែបនេះ ។
តារាកំប្លែងវ័យក្មេងសម្បូរដោយប្រជាប្រិយភាពមកពីខេត្តកំពង់ស្ពឺ នាយ ចឺម បានទម្លាយសារពីប្រទេសកូរ៉េមកថា «មកកូរ៉េជួបតែខ្មែរ ហាសហា សប្បាយដល់-ក ចង់ប្រាប់ថាស្រឡាញ់បងប្អូនទាំងអស់គ្នា តែនឹកអ្នកម្តាយខ្ញុំខ្លាំងណាស់» ។ គួរបញ្ជាក់ផងដែរថា សារនេះ បានបង្ហោះតាំងពី នាយ ចឺម បានទៅដល់ទឹកដីកូរ៉េភ្លាមៗម្ល៉េះ៕ BeBe








