
បន្ទាប់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 1 វគ្គ LIVE SHOW សប្ដាហ៍ទី៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត បានបញ្ចប់កាលពីថ្ងៃសៅរ៍កន្លងទៅ គេសង្កេតឃើញមហាជនជាច្រើនបានបញ្ចេញមតិយោបល់រៀងៗខ្លួនទៅលើលទ្ធផល ដែលបេក្ខជនតូចៗទទួលបាន ហើយនៅក្នុងផងដែរ គេក៏សង្កេតឃើញទស្សនិកជាច្រើនមានការប្រតិកម្មយ៉ាងខ្លាំង ចំពោះការធ្លាក់មិនបានបន្តទៅវគ្គផ្តាច់ព្រ័ត្តរបស់កុមារី អ៊ុក សុវណ្ណារី ដោយពួកគាត់មិនអស់ចិត្តមិនគួរណា សុវណ្ណារី ធ្លាក់សោះ។
ក្រោយពីដឹងថា កូនស្រីមិនបានបន្តទៅវគ្គក្រោយទៀត ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ សំណាង ល្អ ដែលជាម្តាយរបស់កុមារី អ៊ុក សុវណ្ណារី បានបង្ហោះសារខ្លីមិនអស់ចិត្តថា “កូនហត់នឿយហើយ សំរាក់ចុះ. កូនខំអស់ពីសមត្ថភាពហើយ ពេលនេះអ្វីៗគឺគួឲខ្លាចដូចម៉ាក់គិត អគុណសំណព្វចិត្តទាំងអស់គ្នាដែលតែងតែគាំទ្រ អ៊ុកសុវណ្ណារីកន្លងមក”។
















អានអត្ថបទបន្ថែម៖ នោះថាមែនៗ តារាហ្វេសប៊ុក Peypey Dy ប្រតិកម្មភ្លែត គ្រាន់តែកុមារី អ៊ុក សុវណ្ណារី ធ្លាក់ពីកម្មវិធី The Voice Kid Cambodia

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី 1 វគ្គ LIVE SHOW សប្ដាហ៍ទី៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត កាលពីយប់មិញ គេសង្កេតឃើញបេក្ខជនរបស់កូនក្រុម Coach នីមួយៗ បានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពរៀងខ្លួន ដើម្បីអ្នកមហាជនគាំទ្រផ្ញើសារបោះឆ្នោតដល់ខ្លួន និងដើម្បីឲ្យរបស់ Coach ជ្រើសយកបន្តទៅវគ្គក្រោយទៀត។ នៅក្នុងនោះផងដែរ កូនក្រុមរបស់កញ្ញា សុគន្ធ នីសា ដែលមាន កុមារី ឃុយ មុីហៀង ត្រូវបានជាប់បន្តទៅវគ្គក្រោយទៀត តាមរយៈការផ្ញើសារគាំទ្រពីទស្សនិកជន និងកុមារី ណូ ឈូ ស៊ីវហេង ត្រូវបាន coach សុគន្ធ នីសាជ្រើសយកទៅវគ្គផ្តាច់ព្រ័ត្ត តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺ កុមារី អ៊ុក សុវណ្ណារី និងកុមារា ឈិន សីហា មិនបានបន្តទៅវគ្គផ្តាច់ព្រ័ត្តឡើយ។
ក្រោយពេលប្រកាសលទ្ធផល គេសង្កេតឃើញមហាជនមានការសោកស្តាយយ៉ាងខ្លាំង ចំពោះកុមារី អ៊ុក សុវណ្ណារី ដែលមិនបានបន្តទៅវគ្គផ្តាច់ព្រ័ត្ត ហើយក៏មានការបញ្ចេញមតិផ្សេងគ្នាជាច្រើនចំពោះលទ្ធផលនេះ។ តែក្នុងនោះគេក៏សង្កេតឃើញតារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាពគឺលោក Peypey Dy ក៏មានការប្រតិកម្មនឹងការធ្លាក់របស់កុមារី អ៊ុក សុវណ្ណារីផងដែរ ដោយរូបលោកមិនអស់ចិត្តដែលប្អូនស្រីមានទឹកដមសម្លេងពិរោះ តែមិនបានជាប់ទៅវគ្គផ្តាច់ព្រ័ត្ត។ លោក Peypey Dy បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកដូច្នេះថា “សម្លេងបែបហ្នឹងហេីយ នៅធ្លាក់ទៀត ប្អូនហត់ហេីយ ប្អូនសំរាកចុះ សម័យលលូវគេ អត់ត្រូវការសំលេងពិរោះទៀតទេ”៕





















