(មានវីដេអូ)៖ ក្ដៅៗ នាយកុយ ទ្រាំលែងបានចេញមុនបកស្រាយពីរឿង តាចេក...


ភ្នំពេញ៖ បន្ទាប់ពីមានព័តមានចុះផ្សាយពីកម្រៃនៃការសម្ដែងរបស់ តាចេក ដែលអាច រកបានត្រឹមតែ(២០$) ទើបធ្វើឲ្យជីវភាពលោកតា ខ្វះខាតខ្លាំងនោះ ពេលនេះ នាយកុយ ដែលជាប្រធានក្រុមបាន ចេញមុខបកស្រាយយ៉ាងលំអិត ពាក់ព័ន្ធនឹងរឿងមួយនេះ។

លោក ហេង ឡុង ដែលត្រូវជាគូស្នេហ៍ថ្មីរបស់ប្រធានសមាគមន៍អ្នកសិល្បៈ អ្នកនាង ចន ច័ន្ទលិក្ខណា ក៏មានវត្តមាន និងបានធ្វើជាសាក្សី ចំពោះការ (live) លើហ្វេសប៊ុក របស់ លោកផ្ទាល់ដែរ ដើម្បីឲ្យកាន់តែជាក់ច្បាស់ពីបញ្ហមួយនេះ។

ថ្លែងទាំងកំហឹង ប្រធានក្រុមកំប្លែងល្បីឈ្មោះ ពូកុយ ក៏និយាយថា រាល់ការសម្ដែង ម្ដងៗ ក្រុមនាយ ទទួលបានប្រាក់ចំណូលត្រឹមតែ៣០០ដុល្លា ប៉ុណ្ណោះ។

ក្នុងនោះដែរ ក្រុមទំាងមូលគឺមានសមាជិករហូតដល់ទៅ១០នាក់ ចង់មិនចង់ លោកមាន តែបែងចែកកម្រៃ ទៅតាមស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ។

តារាកំប្លែងជើងចាស់រូបនេះ បានបន្តទៀតថា បើម្ចាស់កម្មវីធីចង់បានតារាកំប្លែងណាទៅសម្ដែង នាយតែងតែគោរពតាមការ ទាមទារ កម្រៃរបស់តារានោះ ដូចគ្នាដែរ៕

ចង់ជ្រាបកាន់តែច្បាស់ តោះទស្សនាវីដេអូខាងក្រោម៖

សុំliveរិះគន់សិល្បករខ្លះកុំអោយបន្តរទំលាប់អាក្រក់.... សុំជួយស៊ែរចែកចាយអោយបានទូលំទំលាយផង សូមអរគុណ👏👏👏👏

Posted by Heng Loong on Thursday, October 12, 2017

អានអត្ថបទបន្ថែម៖ នេះជាតម្លៃខ្លួន របស់តាចេក ពេលទៅលេងកំប្លែងម្តងៗ ដឹងហើយគួរឲ្យអាណិត!

ភ្នំពេញ៖ នាយចេកជាតារាកំប្លែងមួយរូបដែល មានឈ្មោះបោះសម្លេង និងស្ថិតនៅក្នុងក្រុមកំប្លែង របស់ នាយកុយ មួយរយៈនេះឃើញថា តារាកំប្លែងរូបនេះកំពុងតែជួបទុកលំបាកយ៉ាងខ្លាំង ជាមួយនឹងជីវភាពខ្វះខាត។

ជាការពិតណាស់ កន្លងមក ការខ្វះខាត និងទុក្ខលំបាករបស់គាត់ យើងសង្កេតឃើញថា មានសិល្បៈករជាច្រើនបានជួយជាថវិកា ឬរបស់របរប្រើប្រាស់បន្តិចបន្តួច ទៀតផង។

តែទោះជាយ៉ាងណាក្តី ជីវភាពរបស់លោកនៅតែលំបាកដដែល គឺត្រូវខិតខំលក់ដូរនៅផ្ទះ ដើម្បីបន្ធូរបន្ថយជីវភាពសព្វថ្ងៃ។ នេះបើ ផ្អែកតាមរយៈហ្វេសប៊ុកបុរសម្នាក់ ដែលតែងតែមានមុខមាត់ជួយដល់សង្គម នោះបានលើកឡើងថា៖

«តារាកំប្លែងស្រុកខ្ញុំពេលបានដឹងពីការលេងកំប្លែងនៅលើទូរទស្សន៍ម្តងគួរឲ្យអាណិតពេលល្បីបានកម្រៃខ្ពស់ពេលលោកតាអស់ប្រជាប្រិយភាពគឺកម្រៃបានត្រឹមតែ20$ លោកតាចេករាល់ពេលទៅលេងកំប្លែងម្តង ត្រូវជិះពីរង្វង់មូលកួរស្រូវដល់ស្ថានីយ៍ទូរទស្សន៍ CTN ទៅលេងកប្លែងម្តងបានត្រឹមតែ20$ គ្រាន់តែចាក់សាំងក៏អស់5លីត្រទៅហើយ ហើយលោកតាបានប្រាប់មកទៀតថា លោកតារាល់ដងលេងច្រើនបុស្ត៍និងតាមខេត្តតែបច្ចុប្បន្ននេះលោកតាលេងបានតែមួយបុស្ត៍តែប៉ុណ្នោះគឺស្ថានីយ៍ទូរទស្សន៍ CTN សុំជួយ share អោយមានការជួយដល់តារាកំប្លែងចាស់ៗផង»។

យ៉ាងណាមិញក៏ឃើញមាន អ្នកគាំទ្រជាច្រើន សម្តែងក្តីអាណិតអាសូរដល់តារាមួយដួងនេះ យ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកដែលមានចិត្តមេត្តជួយដល់លោកផងដែរ៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »