គណនីឈ្មោះ Tha Pretty បានបង្ហោះសារខឹងសម្បាមួយ ដោយសារតែខ្លួនបានជួបប្រទះរឿងហួសចិត្តមួយ នៅពេលផ្ញើឡាននៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។
នាងបានបញ្ជាក់ថាឡានផ្ញើនៅព្រលាននោះ ត្រូវចោរគាស់យកកញ្ចក់ ព្រមទាំងឡូហ្គូទៅបាត់ មិនមានសន្តិសុខណាមកជួយសម្រួលសោះ។ ខណៈដែលមិនសម្រួលហើយ ក្រុមសន្តិសុខក៏មិនមានដំណោះស្រាយជួនម្ចាស់ឡានថែមទៀត។ ស្របពេលកាម៉េរ៉ា ក៏មានពេញហ្នឹង ហើយក៏មិនបើកមើលថាតើចោរមកពីខាងណា ហ៊ានមកគាស់លួចរបស់ដែលផ្ញើក្នុងព្រលានបែបនេះ។
គណនីខាងលើបានសរសេរបញ្ជាក់ថា៖ «ខ្ញុំសូមប្រាប់ដល់បងប្អូនទាំងអស់គ្នាសូមប្រុងប្រយ័ត្ន ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានកាមេរ៉ា នៅដល់ក្នុងព្រលានហើយ មានចោរលួចទៀត គ្មានសុវត្ថិភាពទេក្នុងព្រលាននេះហួសចិត្ត មិនដឹងនិយាយថា ម៉េចសាហាវណាស់។
អ្នកណាមិនក្តៅការបង់ប្រាក់តម្លៃថ្លៃដែរ តែការបាត់របស់គ្មានការទទួលខុសត្រូវទេ បងប្អូនមិនដឹងថាត្រូវនិយាយយ៉ាងម៉េច អីចឹងមានតែសូមបងប្អូនប្រយ័ត្នឱ្យមែនទែន សូមសន្តិសុខសុំរឹតបន្តឹងនៃការមើលរថយន្តរបស់ភ្ញៀវឲ្យដូចនឹងការយកលុយរបស់ភ្ញៀវផងដែរ»។
ទន្ទឹមគ្នានោះដែរ មានគណនីមួយបានបញ្ជាក់ដែរថាខ្លួនគេ ក៏ធ្លាប់បាត់របស់នៅកន្លែងព្រលានយន្ដហោះនោះដែរ ហើយក៏មិនមានដំណោះស្រាយដូចគ្នា៕






