ជួយរំលែក! ប្អូនស្រីម្នាក់នេះ ផ្តាំឲ្យស្រីៗជិះម្នាក់ឯង មានការប្រុងប្រយ័ត្ន ទាំងយប់ និងថ្ងៃ ព្រោះតែរឿងមួយនេះ



យោងតាមគណនីហ្វេសប៊ុកឈ្មោះ lyhuy lim បានបង្ហោះសារធ្វើការដាស់តឿនដល់ ស្រីៗទាំងឡាយដែលជិះម៉ូតូតែម្នាក់ឯង ដោយប្អូនស្រីខាងលើបានជួបនូវករណីមួយ ដោយមានបុរសម្នាក់ បានព្យាយាមជិះម៉ូតូតាម ព្រមទាំងបានស្រែកថាប្អូនបានជិះប៉ះគេហើយប្រុងរត់គេច ធ្វើមិនដឹង។ ដោយម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖

“ស្រីៗជិះម៉ូតូម្នាក់ឯងត្រូវប្រយ័ត្នផង! ធ្លាប់តែលឺគេនិយាយ​ និងឃេីញគេផុស​ តែឥលូវជួបខ្លួនឯងហ្មង។ នៅស្តុបផ្សារដេីមគ​ តាមបណ្ដោយមហាវិថីម៉ៅសេទុង​​ មានប្រុសម្នាក់ជិះម៉ូតូអាសង់កូរ៉េពណ៌ទឹកសមុទ្រ​ គាត់ជិះតាមខ្ញុំ​ពីពេលណាក៏មិនដឹងហេីយហៅខ្ញុំ។ ឆ្លងផុតស្តុបផ្សារដេីមគ​ គាត់បានព្យាយាមហៅខ្ញុំអោយឈប់​ តែខ្ញុំអត់ឈប់តាមទេ​ ព្រោះមានអារម្មណ៍ប្លែកក្នុងចិត្ត​។​ គាត់ក៏ថាអោយខ្ញុំថា​”នៅម្ដុំផ្សារដេីមគ​ ហែងមានដឹងខ្លួនអត់? ​”​ ខ្ញុំឆ្ងល់ក្នុងចិត្ត​តែខ្ញុំធ្វេីអត់លឺហេីយក៏ជិះធម្មតា​ តែរាងលឿនជាងមុន។ គាត់ជិះតាមរហូតមកដល់ម្ដុំស្តុបសាលាវ៉ាន់ដា​ គាត់ក៏ហៅខ្ញុំទៀត​ ហេីយស្រែកថា ​”ជិះប៉ះគេហេីយ​ ធ្វេីអត់ដឹងទៀត?”​ ហេីយនិយាយ​បែបនេះច្រេីនដង។ ចុមម​ម​ មិនបាច់សង្ស័យអីទៀតទេ​ ចេញក្រឡាមក​ អាបុិហ្នឹងចង់ធ្វេីស៊ីហ្មង បន្ទាប់មកខ្ញុំក៏បត់មកផ្លូវក្រោយសាលាវ៉ាន់ដា​ ហេីយគាត់ក៏ឈប់តាម។ ធ្លាប់បានឃេីញ​និងលឺមានគេជួបករណីបែបនេះដែរ​តែពេលល្ងាច​ ឬយប់​ តែនេះទាំងកណ្ដាលថ្ងៃត្រង់តែម្ដង។ ដូច្នេះ​សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន​ មិនថាពេលព្រឹក​ ថ្ងៃ​ ឬយប់ឡេីយ​ ព្រោះជនឆ្លៀតឱកាសតែងតែឃ្លាំចាំមេីលពេលដែលយេីងភ្លេចខ្លួន”៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »