សុទ្ធតែគ្រឿងឆ្ងាញ់! ក្តាមប្រៃ ផ្អកប្រហុក ឆ្ងាញ់ណាស់ ហ៊ានតែញ៉ាំភ្លេចខ្លួន ដឹងតែជួបបញ្ហាសុខភាពដូចនារីម្នាក់នេះហើយ



បុកល្ហុង ក្តាមប្រៃ ប្រហុក អាហារដែលមានរសជាតិជូរ ហិរ ប្រៃ សុទ្ធតែជាចំណីពេញនិយមនៅអាស៊ី ជាពិសេសថៃ និងខ្មែរយើងតែម្ដង។ តួយ៉ាងបច្ចុប្បន្ននេះយើងសង្កេតឃើញថា ហាងអាហារតាមផ្លូវលក់ចំនីប្រភេទនេះបានបន្តកកើតឡើងស្អេកស្កះ ហើយហាងមួយៗ ពោរពេញដោយភ្ញៀវណែនៗ ជារៀងរាល់ថ្ងៃ។ ទទួលស្គាល់ អាហារជូរ ហិរ និងរបស់ផ្អាប់ជារបស់ឆ្ងាញ់ និងជាអាហារដែលមានរសជាតិប្រចាំរបស់ខ្មែរយើង។ ប៉ុន្តែ ការទទួលទានវាជាញឹកញាប់វាពុំបានផ្តល់ផលល្អឡើយ ហើយថែមទាំងផ្តល់ផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៀតផង។

ជាក់ស្តែង គណនីហ្វេសប៊ុកមានឈ្មោះថា Daa LaaDaa បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ឲ្យដឹងថា៖ «រឿងដែលមនុស្សភាគច្រើនតែងមើលរំលង ចូលចិត្តញាុុំគ្រឿងផ្អាប់ ក្តាមប្រៃ ទឹកត្រី ផ្អក ប្រហុក គ្រឿងហឹរ អត់គិតទីបំផុតលទ្ធផល ប្រឈមនឹងការដុតសាច់ច្រមុុះ បំពង់ក ត្រូវវះកាត់ ឈឺចង់ប្រកាច់ ត្រូវញុកអាលុយមីញូមចូលច្រមុះជិតលិច គេបាញ់ភ្លើងចូលដុតនឹងអគ្គសនី ទឹកភ្នែកហៀរចុះមកមិនដឹងខ្លួន ញុកសំលីចូល 24ម៉ោង … នៅពិបាកច្រើនទៀត ចង់ដាស់តឿនគ្រប់គ្នាអោយប្រយ័ត្នបំផុតចំពោះរឿងនេះ»៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »